ចំនួនចូលទស្សនា

Ads 468x60px

យប់ថ្ងៃអង្គារ

យប់ថ្ងៃអង្គារ

I. យប់​ថ្ងៃ​អង្គារ​និន្ទ្រា​លក់លង់ សុបិន្ត​ច្បាស់​នឹង​ភ្នែក​បង​ ថា​ច័ន្ទ​ពេញ​វង់​ប្រែ​អាប់រស្មី
ហង្ស​មាន​ស្លាប​ហើរ​ប្រែ​ជា​ដើ​រដី ទន្សាយ​ប្រាជ្ញ​ល្បី​ចុះចាញ់​សត្វ​ខ្យង។

II. ភ្ញាក់​ហើយ​កើយ​ទុក្ខ​ក្ដុក​ក្ដួល​ឱរ៉ា ដួង​ចិត្ត​រៀម​គិត​ស្រេច​ថា ឱ​គូ​រសង្សា​ក្នុង​គ្រា​នេះ​​ម្ដង
កម្ម​តាម​ពង្រាត់​ឲ្យ​ព្រាត់​នួន​ល្អង ដូច​ច័ន្ទ​ពេញ​វង់​ព្រាត់​បង់​រស្មី។

R. ឱរ៉ា​ផ្សារ​ខ្លោច​​អនោច​អនែក តឹង​ទ្រូង​ស្ទើរ​បែក​បាន​ជា​ពីរ​បី
ដង្ហើម​ចង្អៀត​ខ្លាច​ឃ្លាត​រូប​ស្រី ចុះ​កម្ម​ពៀរ​អ្វី​ក៏​អាក្រក់​ម្លេះ​ ។

III. ថ្ងៃ​ស្អែក​ថ្ងៃ​ពុធ​​សូមផុត​គ្រោះ​កម្ម គ្រោះ​ថ្ងៃ​គ្រោះ​ខែ​គ្រោះ​ឆ្នាំ​កុំ​មក​ចង​កម្ម​ឲ្យ​ខ្ញុំ​និរាស
សូម​ឲ្យ​គ្រោះ​កាច​ខ្លប​ខ្លាច​វិនាស សូម​ជួប​ប្រទះ សេចក្ដី​សុខ​អើយ៕



ទាញយក

- ច្រៀងដោយ     ស៊ីន ស៊ីសាមុត
- និពន្ធដោយ      ស៊ីន ស៊ីសាមុត
-​ បទភ្លេង            ?
-ទំនុកច្រៀង       ?
- ផលិតកម្ម         ?
- ថតឆ្នាំ               ?