ចំនួនចូលទស្សនា

Ads 468x60px

ពាក្យអកចងដៃ


 ពាក្យអកចងដៃ

បទភ្លេង.... ទំនុកច្រៀង....
ច្រៀងដោយ សុះ ម៉ាត់

១. អធ្រាត្រណាស់ហើយ អូនកើយដៃស្តាំ ខែរះ
ដាស់ផ្តាំនួនល្អង ស្អែកយើងព្រាត់គ្នា សែនស្តាយកន្លង
រៀមលើកត្រកងអូន ដាក់លើភ្លៅ។

២. គូអើយគូព្រេងគេងនៅធ្វើអ្វី ស្តាប់អកចងដៃស្រីពៅ
ថាស្រឡាញ់គ្នា ចិន្តានិត្យនៅ  ពីថ្ងៃនេះទៅ
ពាក្យអកហួសហើយ។

បន្ទរ. អកអើយអកយំទុំលើឈើស្លាប់ តែអកអ្នកនៅ
មានភ័ព្វ មិនដូចខ្ញុំគេស្អប់ឈប់ សាងសងឆ្លងឆ្លើយ
ស្នាមជីវិតអើយចំបែង។

៣. ពាក្យអកចងដៃក្ស័យក្នុងកោដិមាស នឹកឡើង
សែនខ្មាសខ្លួនឯង ខ្យល់ព្យុះជីវិត បក់បាំងសូរ្យសែង
ដួងចិត្តប្រឡែងថើបខ្នើយទុក្ខា៕



ទាញយក