ចំនួនចូលទស្សនា

Ads 468x60px

ផ្សែងផ្តាច់ខ្សែចាប៉ី


ផ្សែងផ្តាច់ខ្សែចាប៉ី

(ឱផ្សែងបារី)

បទភ្លេង ទំនុកច្រៀងដោយ យ៉ង់ ឈាង
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. ឱផ្សែងបារី ដែលស្រីនាងផ្លុំចោល អណ្តែត
ត្រសែតបោល តែលតោលគ្មានទីដៅ មាសអើយ
មាសស្នេហ៍បងថែយូរទៅ​ ម្តេចក៏ស្រីពៅឲ្យបងខ្លោចផ្សា។
២. ឲ្យខ្សែចាប៉ីដែលស្រី នាងផ្តាច់ចោល 
អណ្តែតត្រសែតតោល ម្តេចក៏ដាច់មេត្តា បើខុសព្រោះខ្ញុំ 
ខ្ញុំក៏មិនថា គួរណាស់វាចាប្រាប់បងមួយម៉ាត់។
បន្ទរ. ស្តាយណាស់ពាក្យសម្បថ ស្រីក្បត់ចោលទៅ 
គំរូអាស្រូវដល់អស់ញាតិស្រី ឱល្បែងស្នេហា ប្ញស្យាអប្រិយ 
អ្នកមានជោគជ័យលើក្តីស្មោះហើយ។
៣. បើខ្ញុំព្រាត់ស្លាប់ បងកាត់ចិត្តបួស នេះគឺអូនព្រាត់រស់ 
ឈ្មោះជាស្រីចិត្តចើក បើកសោសុវណ្ណឲ្យដង្កូវជ្រាំ
 រុករានទន្រ្ទាំបំប៉នតណ្ហា៕