បាត់ដំបងបណ្តូលចិត្ត
បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. បងដើរមាត់ស្ទឹង ឮជ្រឹងពួនយំ ឆ្លងដល់ជំរុំ
ចំការក្រូចស្រី ម្លិះរួតប្រឹងរីកទទួលកវី ប្លែកតែរូបស្រី
មិនឃើញភក្ត្រា។
២. អូនដើរបេះក្រូច បងលួចមើលម៉ុម ចំការស្រីធំ
ជាច្រើនហិចតា សាវម៉ាវចេញផ្លែ សង្កែចេញផ្កា
ដូចផាត់ចិន្ដាឲ្យជួបកវី។
ជាច្រើនហិចតា សាវម៉ាវចេញផ្លែ សង្កែចេញផ្កា
ដូចផាត់ចិន្ដាឲ្យជួបកវី។
បន្ទរ. តោវត្តតាមឹម គ្រហឹមដាក់ខ្ញុំ កាលពីរូបម៉ុម
ក្រពុំពេញវ័យ អូនចុះងូតទឹកលើស្ពានកោះថ្មី
បងភ្លឹកស្មារតី ព្រោះស្រីល្អណាស់។
ក្រពុំពេញវ័យ អូនចុះងូតទឹកលើស្ពានកោះថ្មី
បងភ្លឹកស្មារតី ព្រោះស្រីល្អណាស់។
៣. រឿងបាត់ដំបង ចងចិត្តខ្ញុំហើយ ស្ទឹងសង្កែអើយ
កុំហូរបញ្ច្រាស សូមលោកមេបា មីងមារក្មេងចាស់
ជួយប្រណីខ្លះដល់កវីផង៕
កុំហូរបញ្ច្រាស សូមលោកមេបា មីងមារក្មេងចាស់
ជួយប្រណីខ្លះដល់កវីផង៕


