ចំនួនចូលទស្សនា

Ads 468x60px

អនុស្សាវរីយ៍សេកសក


អនុស្សាវរីយ៍សេកសក

បទភ្លេងដោយ...... ទំនុកច្រៀងដោយ ម៉ា ឡៅពី 
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. នឹក​ដល់​សេក​សក​ ទឹក​ហូរ​រលេញ រលក​បោក​បាច​បណ្ដេញ
រត់​រមេញ​លើ​ផ្ទាំង​សិលា រលើប​រលោង​រាប​ស្មើរ​ដូច​ក្ដារ​ អែប​ផែល
បណ្ដែត​អាត្មា ហែល​ធ្មេច​នេត្រា​តាម​ទឹក។

២. អណ្ដែត​ទៅ​ប៉ះ ​លើ​ព្រេង​វាសនា បណ្ដាច់​បណ្ដូល​បុប្ផា
លើ​គង្គារូប​ល្អ​​គួរ​ភ្លឹកយក​ដៃ​ច្រាន​បង​ហើយ​សើច​កក្អឹក
ពីរោះ​ហាក់​ដូច ​រលក​ទឹក សក្តិ​សម​នឹងប្ញក​ប្រពៃ។

៣. បង​ឮ​អូន​ឆ្លើយ​ពាក្យ​រណ្ដំ ពីរោះ​ភិរម្យ​ពុំ​មាន​ឆ្មើង​ឆ្មៃ
ឱ​សេក​សក​បង​សែន​នឹក​ស្រី តើ​កម្ម​អ្វី​នាំ​ឲ្យ​ស្រី​ឃ្លាត​ពី​បង​ហើយ។

បន្ទរ. ចំណារ​លើ​ថ្ម​ចំណាំ​ចិត្ត​ស្នេហ៍ ដិត​ជាប់​រាប់​រយ​ថ្ងៃ​ខែ
ថ្ម​នៅ​តែ​ចារ​ជា​សាក្សី កម្ម​កាច​បោក​បក់​មក​លប​ប្រល័យ
ស្នេហា​​យើង​ឲ្យ​ក្សិន​ក្ស័យ សល់​តែ​ស្នាដៃ​លើ​ថ្ម៕




ទាញយក