ចំនួនចូលទស្សនា

Ads 468x60px

ភ្នំសំពៅជម្រៅស្នេហ៍


ភ្នំសំពៅជំរៅស្នេហ៍

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន​ ស៊ីសាមុត

១. សម្លឹង​អក្ខរា​ អូន​ថា​លា​ហើយ លា​គ្មាន​ពេល​ឆ្លើយ​
សង្សា​ខ្ញុំ​អ្ហើយ​លា​ទៅ​សាង​ផ្នួស បួស​ជា​ដូន​ជី​លាង​បាប​នរក
ដើម្បីទុក​​ឈ្មោះ​ឲ្យ​ល្អ​ពីរោះ​នៅ​ក្នុង​​លោកា។

២. ជ្រុល​ហើយ​អូន​អ្ហើយ ​បង​បាន​ជា​ខុស ទទួល​កំហុស​
ឈ្មោះ​​ថា​ជា​ប្រុស​ក្បត់​ចិត្ត​ស្នេហា សម្លឹង​ខ្ពស់​ពេក​ បំភ្លេច​បុប្ផា
​ដែល​ជា​សង្សា ធ្លាប់​ថើប​ហត្ថា​ប្រលែ​ង​កើយ​ភ្លៅ។

៣. សាង​ផ្នួស​លាង​កម្ម អស់​ស្នេហ៍​ឈប់​គិត កសាង​ជីវិត​
បួស​ភ្នំ​សំពៅ អួន​ទៅ​រក​ធម៌​ដើម្បី​ជា​ផ្លូវ ពៅ​អើយ
​សូម​ទៅ​ឲ្យ​បាន​សុខ​ចុះ។

៤. មិន​គួរ​សោះ​ខ្ញុំ​ ព្រាត់​ម៉ុម​ទាំង​រស់ អូន​ទៅ​សាង​ផ្នួស​
ព្រោះ​តែ​រូប​បងបាន​ប្រព្រឹត្ត​ខុស ជាតិ​នេះ​មាន​កម្ម
​សូម​ពៅ​សណ្ដោស សូម​ជាតិ​ក្រោយ​ចុះ​ជួប​គ្នា
​សាង​ឈ្មោះ​រស់​ជា​គូរ​ស្នេហ៍។

(ច្រៀងពីរដង)