ចំនួនចូលទស្សនា

Ads 468x60px

វិមានទឹកភ្នែក


វិមានទឹកភ្នែក

បទភ្លេង ទំនុកច្រៀងដោយ គង្គ ប៊ុនឈឿន
ច្រៀងដោយ អ៊ឹង ណារី  ប្រគុំជាចង្វាក់ Slow Rock

«បទដើមច្រៀងដោយ ស៊ីន ស៊ីសាមុត តែប្រហែលជាបាត់ហើយ»

១. ស្ពានដែកស្ពានថ្ម តោឈរកាន់ទុក្ខ ខ្ញុំឈរសំកុក
មាត់ស្ទឹងសង្កែ អូនជិះឡានថ្មី ស្រីបែរខ្នងជេរ
កូនឈរដង្ហែ មើលពីត្រើយម្ខាង។

២. ដូចទុំព្រាត់ទាវ ដូចដាវព្រាត់ស្រោម ផ្សារលើ
ផ្សារក្រោម ជួយជាភស្តុតាង អ៊ីតាស៊ីវិលនៅថ្មីស្រឡាង
នេះឬចិត្តនាង សាងបង្គងថ្មី។

បន្ទរ. ព្រានអណ្តាតប្រាក់ ខ្ញុំសូមចាញ់អ្នក
ចាញ់ទាំងលោកីយ៍ ស្គាល់ហើយចិត្តស្រី
ហើរចោលទ្រូងប្តី ដែលធ្លាប់ថ្នមថ្នាក់។

៣. ឱវត្តប៉ាឆាខ្ញុំស្មារលាទោស ស្រីដាច់កន្លុះ
ស្លុះក្នុងអន្ទាក់ បងមិនចោលទេ កូនទាំងប្រាំនាក់
កូនចាំអោយជាក់ នេះហើយរឿងប៉ា៕