ចំនួនចូលទស្សនា

Ads 468x60px

ទឹកដីអ៊ីដាង


ទឹកដីអ៊ីដាង
(ស្តាយពន្លកស្នេហ៍)

បទភ្លេង និងទំនុកច្រៀងដោយ....
ច្រៀងដោយ កែវ សារ៉ាត់

១. ទឹក​ដី​អ៊ីដាង​ សាង​ភព​ស្នេហ៍​ខ្ញុំ មាន​ម្ចាស់​ព្រៃ​ភ្នំ​
ជួយ​ជា​សាក្សី លោក​ដឹង​រឿង​ពិត​ថា​ស្នេហ៍​ភក្ដី
ព្យុះ​កម្ម​អប្រិយ​ឲ្យ​ព្រាត់​គ្នា​បាន។

២. អូន​ចាំ​បាន​ទេ​ កាល​នៅ​ក្នុង​វត្ត​ ពាក្យ​អូន​ស្បែ​ស្បថ
សូម​ស្នេហ៍​សុខ​សាន្ត គូរប្ដូរ​ស្មោះ​ស្ម័គ្រ​ស្នេហ៍​ទាំង​ពី​រ​ប្រាណ
មិន​គួរ​កល្យាណ​អូន​ប្រែ​ចិន្ដា។

បន្ទរ. បង​មក​អាមេរិច មិន​ភ្លេច​ទេ​ពៅ ចិន្ដា​បង​នៅ
​គួច​នឹក​ពុំងារ ចំការ​អំពៅ​យើង​ធ្លាប់​ជួប​គ្នា
រួម​រ័ក្ស​ស្នេហា​បង​នឹង​ស្រស់​ស្រី។

៣. ស្ដាយ​ពន្លក​ស្នេហ៍​ បង​ខំ​ថែ​រ​ដាំ មិន​ហ៊ាន​ក្ដិច​ខ្ញាំ
​ត្រួយ​ទើប​លាស់​ខ្ចី ថែ​ត្រួយ​លាស់​វែង​ទង​ងើប​ផុត​ដី
ត្រួយ​ឡើង​ទ្រើង​ថ្មី​ភ្លេច​ដី​កំសត់៕