ចំនួនចូលទស្សនា

Ads 468x60px

ខាវអ៊ីដាងដួងចិត្ត


 ខាវអ៊ីដាងដួងចិត្ត

បទភ្លេង ទំនុកច្រៀងដោយ...
ច្រៀងដោយ កែវ សារ៉ាត់

១. រសៀលរៃ​យំ​ល្វើយ​ៗ ខាវអ៊ីដាង​ខ្ញុំ​អ្ហើយ កាល​ដើម​ឡើយ​
ស្ងាត់​ឈឹង ឥឡូវ​ប្រែ​ក្លាយ ​ជំរុំមួយ​តូច​ច្រឡឹង
គេង​កើយ​ដៃ​រំពឹង​ថា​នឹង​មាន​រស្មី។

២. ជំនោរ​បក់​មក​រំភើយ វាល​ធំ​ល្វឹង​ល្វើយ រុក្ខជាតិ​ខៀវ​ខ្ចី
    ចែង​ចាំង​ដូច​ពេជ្រ រំលេច​ពិពេត​ល្អ​ក្រៃ ដុះ​ដាល​គ្រប់​វិស័យ
រាល់​ថ្ងៃ​យើង​បាន​សប្បាយ។

បន្ទរ. សម្ផស្សធម្មជាតិ ប្រៀប​បាន​សុវណ្ណ បី​ដូច​ដួង​ចន្ទ​
ដែល​រះ​ពេញ​បូរមីផ្កា​រីក​ស្គុះ​ស្គាយ​ ដុះ​រាយ​កណ្ដាល​ទ្រូង​ព្រៃ
ហាក់​ដូច​កល្យាណី​កំពុង​ពេញ​វ័យ​ក្រមុំ។

៣.     ឱ​ខៅ​អ៊ីដាង​ដួង​ចិត្ត​ អ្នក​ផ្ដល់​ជីវិត​ ឲ្យ​យើង​បាន​សុខុម
    យើង​ផុតទុក្ខ​ភ័យ​រីក​រាយ រស់​​ក្នុង​ជំរុំ ដោយ​គុណ​មហា​ឧត្ដម
អង្ការ​សហប្រជាជាតិ​យើង៕