ចំនួនចូលទស្សនា

Ads 468x60px

រំដួលដងស្ទឹងសង្កែ


រំដួលដងស្ទឹងសង្កែ

បទភ្លេង ទំនុកច្រៀងដោយ គង្គ ប៊ុនឈឿន
ច្រៀងដោយ ស៊ីន ស៊ីសាមុត សម្រួលតន្រ្តីដោយ
ហាស់ សាឡន ថតឆ្នាំ ១៩៧៤

១. មហាសង្ក្រានច្រានឆ្នាំមួយទៅ ទ្រូងសែនហ្មងសៅ នឹកព្រួយ
ក្រែងពៅឆាប់ភ្លេចរឿងដើម រឿងបាត់ដំបង ចងទងដង្ហើម
កាលជួបស្រីឆ្នើម រដូវសន្សើម ផ្ការីកស្គុះស្គាយ។

២. អូនដើររើសគ្រំ ក្នុងស្ទឹងសង្កែ ភ័ក្រដូចដួងខែ ផ្ពាល់ខួច
មានស្នេហ៍ នេត្រាពណ្ណរាយ ហត្ថាខ្ចីល្ហក់ សក់ខ្មៅរំសាយ 
បងគន់មិនណាយ ក្លិនខ្លួនឆោមឆាយ រាយសំណាញ់ស្នេហ៍។

បន្ទរ. វិចត្រករអើយ កុំបាច់គូរអី នៅក្នុងលោកកីយ៍
ស្រីល្អគ្មានទេ មានតែរំដួលដងស្ទឹងសង្កែ ដែលខ្ញុំ
លួចស្នេហ៍ ទោះរយខួបខែ ក៏នៅចាំចង។

៣. ឥលូវរដូវផ្ការីកវិលវិញ ទ្រូងសែនទោម្នេញ
ព្យុះកម្មបក់ដេញ បាត់ផ្កាមួយទងត្រីក្រឹមអូនស្លាប់ នៅក្នុង
ដបបងលិខិតនួនល្អង បងទុកទ្រាប់ខ្នង ដេកស្លាប់ក្នុងផ្នូរ។