ចំនួនចូលទស្សនា

Ads 468x60px

សម្រស់នាងចែវទូកដ




សម្រស់នាងចែវទូកដ
(​កុលាប​វត្តកែវ)

បទភ្លេង ទំនុកច្រៀងដោយ គង្គ ប៊ុនឈឿន
ច្រៀងដោយ ស៊ីន ស៊ីសាមុត សម្រួលតន្រ្តី
ដោយ ហាស់ សាឡន ថតឆ្នាំ ១៩៧៤

១. ជិះទូកតាមស្ទឹង ប្រឹងលបមើលស្រី ធម្មជាតិស្រស់ខៀវខ្ចី
 ក្តាំងងាព្រែកក្តី ព្រៃវាលអន្លង់ស្ទឹងចាស់ព្រែកហ្លួង ទ្រូងជាប់ជ័រឆក់ 
ក្រោមភ្លៀងរលឹមតក់ៗ ជួបផ្កាខ្ចីល្ហក់ឆើតឆាយ។
. បងជាទេសចរណ៍ ជិះទូកដអូន គន់មើលផ្កាស្រពោន 
ដៃតូចស្រលូន គាស់ទឹកបែកខ្ចាយ កូលាបវត្តកែវ ល្អគន់មិនណាយ 
ខ្ចីល្ហក់សក់ខ្មៅរំសាយ បងតែងចុតម៉ាយ សូមស្នេហ៍។
. តែកម្មអាក្រក់ ដក់ត្រាំដួងចិត្ត ដូចមេឃងងិត 
ព្រាត់ពីដួងខែកូលាបឆើតស្រស់ មានសម្ផស្សស្នេហ៍ 
ផលកម្មបំបែរ អោយគរនិយាយមិនរួច។
បន្ទរ៖ បងអារឈាមស្រោច ក្នុងស្ទឹងសង្កែ ក្រោមពន្លឺដួងខែ 
ផ្សងអោយជួបស្នេហ៍ កូលាបថ្ពាល់ខួចកូលាបវត្តកែវ នេត្រាមុតស្រួច 
សូមអោយ បាននិយាយរួច អោយដឹងថាបង លួចស្នេហ៍៕