ចំនួនចូលទស្សនា

Ads 468x60px

ចម្រៀងមរណៈ


ចម្រៀងមរណៈ

បទភ្លេង ទំនុកច្រៀងដោយ គង្គ ប៊ុនឈឿន
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ខ្លងខែកហែកលោក ទួញសោកស្រណោះអើយ
ស្តាយរូបសម្ផស្ស ស្តាយឈ្មោះជីវាអើយ ភ្លេងកម្មនាំកាយ
ឲ្យឆ្ងាយភ្លេងការ ឆ្ងាយទាំងបុត្រាស្នេហាភក្តី។

២. ស្ទឹងកំពង់ស្ពឺអើយ បងលឺទោចយំអើយ អាធ្រាត្រភ្លៀងធំ
ម៉ុមរាវរកប្តីទំនប់ព្រែកត្នោតធូបដោតគល់ជ្រៃ
មិនគួរលោកីយ៍ប្រល័យមនោផលអើយ។

បន្ទរ. ចំរៀងមរណៈ ព្រួញប្រាក់នាយព្រាន លើកបាញ់បំពាន
សុភមង្គលអើយ បាញ់មួយទុកមួយឲ្យព្រួយសោកសល់
នឹកឡើងអំពល់ស្គាល់តែទឹកភ្នែកអើយ។

៣. រៀបការកំសត់ នៅបាត់ដំបងអើយ ឥឡូវបង្គងជីវិត
បាក់បែកអើយ នេះគឺរឿងខ្ញុំទ្រនំទឹកភ្នែក យំប្រាប់ជើងមេឃ
រំលែកទុកផងអើយ៕