ចំនួនចូលទស្សនា

Ads 468x60px

ជើងភ្នំទទា


ជើងភ្នំទទា

បទភ្លេង ទំនុកច្រៀង ដោយ......
ច្រៀងដោយលោក អ៊ឹង ណារី

១. រលឹមស្រិចៗថ្លៃលិចបាត់ឈឹង ក្អាត់យំទ្រហឹង
ឆ្លងឆ្លើយរកគ្នា ហ្វូងសត្វប្រចៀវចេញហើរខ្ញៀវខ្ញារ
ឃ្មុំលាបុប្ផាចូលទំបង្គង។

២. ដើរតាមភ្លឺស្រែកាត់ខ្សែសន្ទូច ចិត្តមួយព្រឺព្រួច
គួចនឹកនួនល្អង នឹកឃើញស្រស់ស្រី ភ័យផងអរផង
ព្រោះអូននិងបង យើងជិតរៀបការ។

បន្ទរ. ត្រដេវវិចយំ ជើងភ្នំទទា បងដើរម្នីម្នាទៅផ្ទះជីវា
ដៃម្ខាងយួរត្រី ដៃម្ខាងកាន់ផ្កា ផ្ញើកែវកន្និដ្ឋាជាសាក្សីស្នេហ៍។

៣. ហៅសែនសប្បាយ រីករាយក្នុងចិត្ត ថ្វីបើជីវិត
ជាកូនអ្នកស្រែ បងដើរហួចច្រៀង ក្រោមភ្លៀងចុងខែ
ដូចពាក្យស្បថស្បែ ថាស្នេហ៍តែអូន៕