ចំនួនចូលទស្សនា

Ads 468x60px

រំដួលក្រចេះ


រំដួលក្រចេះ

បទភ្លេងពីដើម ទំនុក ម៉ា ឡៅពី
ច្រៀងដោយ​ កែវ សារ៉ាត់

«ចុចទីនេះសម្រាប់បទដើមរបស់លោក អ៊ឹម សុងសឺម»

១.    រំដួលក្រចេះអូនដុះឆ្ងាយក្រុង បេះដូងបងលង់
សម្រស់ផូរផង់ប្រិមប្រិយ សម្បុរស្រអែមចិត្តភក្តី    
រត់រកមេត្រី ញញឹមរាក់ទាក់រកគ្នា។

២.    ពេលខ្លីថ្ងៃឆាប់ប្រញាប់លឿនទៅ បងមិនបាននៅ
គេងគិតសោកសៅគ្រាំគ្រា នឹកណាស់មិនហ៊ានហាមាត់លា
ធ្មេចភ្នែកខ្លោចផ្សា ចាកចោលរំដួលក្រពុំ។

៣.    ឱផ្ទៃទន្លេរជាកេរធម្មជាតិ ខ្លែងហើរព្រាតៗ
 រលកគ្រាំៗ ខ្យល់បក់បោក ដើមគគីររេរាំ
ខ្យល់អើយខ្ញុំផ្តាំទៅរំដួលផង។

៤.     ក្រចេះភ្នំពេញវិលវិញមិនឆ្ងាយ ព្រឹក្សាទាំងឡាយ
ឲ្យពរសប្បាយឥតហ្មង  បើបានបេះរំដួលទាំងទង
លាក់ភ្នែកអ្នកផង    ទុកក្នុងបេះដូងសំងាត់៕