ចំនួនចូលទស្សនា

Ads 468x60px

សំនៀងកវីទល់ដែន


សំនៀងកវីទល់ដែន

បទភ្លេង.... ទំនុកច្រៀងដោយ ម៉ា ឡៅពី
ច្រៀងដោយ អ៊ិន យ៉េង

១. ទឹកដីទល់ដែន ភពផែនយួនខ្មែរ ធ្លាប់លួងប្រលោមម្ចាស់ស្នេហ៍
យោលបំពេរមាសមេយប់ថ្ងៃ ឥឡូវមាសស្ងួនផុតខ្លួននឹមនួនដោះដៃ
ចិត្តមិនស្មោះអស់និស្ស័យ រៀមក្រក្រីកំសត់។

២. ភ្នំលកស្រែប្រាំង ក៏រាំងរោយផ្កា ស្ងាត់ស្ងៀមស្វិតក្រៀមផល្លា
ផ្ទាំងអក្ខរាសិលាទោលទន់ ដើមព្រីងរែងព្រួយរលួយបែកត្រួយសម្បថ
ស្រីគេចកែស្នេហ៍រល់តសម្បថឥតតម្លៃ។

បន្ទរ. ស្រណោះពេលល្ងាច រៀមស្រែកលើភ្នំ មេឃមីរស្រទុំ
ទួញយំអាល័យ មើលឃើញមាត់ព្រែក ចង់ស្រែកឲ្យក្ស័យ
រស់ខ្មាសព្រឹក្សព្រៃព្រោះស្រីក្បត់បង។

៣. ព្រែកចាស់ភូមិថ្កូវចាំផ្លូវតែអូន គង្គារុក្ខាស្រពោន លន់តួអូន
ម្ចាស់ក្បូនចំលងជួយកែនឲ្យផុត សមុទ្ររីងស្ងួតនេះផង
កុំឲ្យរៀមក្រៀមបំណង ទុំបង្គងយំស្រែក៕