ចំនួនចូលទស្សនា

Ads 468x60px

កំពង់ធំជំរំចិត្ត


កំពង់ធំជំរំចិត្ត

បទភ្លេង ទំនុកច្រៀង និងច្រៀងដោយ
អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត

១. នេះគឺសំណាង យ៉ាងចំណាន ដែលវាសនាបាន
នាំឲ្យរូបខ្ញុំចាប់ចិត្ត​ គិតផ្សងបំណងលើមុំ
 ឱកំពង់ធំ ថ្លើមជីវិត។

២. រសក្លិនកូលាប ជ្រាបសព្វប្រាណ ត្រជាក់ប្រៀបបាន
នឹងទឹកអម្រិត កែវអើយ សូមស្ងួននួននាងអាណិត​
ស្រោចស្រង់ជីវិត ដោយប្រណី។

បន្ទរ. រៀមសូមសច្ចា ចំពោះមុខអើយ
មានភ្នំសន្ទុក ជាសាក្សី បើខ្ញុំមិនស្មោះ
ចំពោះស្រី សូមអ្នកប្រល័យខ្ញុំចោលទៅ។

៣.
ឱកំពង់ធំជំរំចិត្ត សូមផ្ញើជីវិត រឿងពិត
នឹងពៅសូមស្ទឹងព្រៃប្រស់ជួយចែចូវ
 រូបពៅឲ្យខ្ញុំ ជាគូអើយ៕



ទាញយក