ចំប៉ាផ្សារលើ
បទភ្លេង ទំនុកច្រៀងដោយ...
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. ឱកំពង់ឆ្នាំងជាស្រុកកំណើត ចំប៉ាល្អឆើតស្រស់ស្រអែមខ្ចី
ខ្ញុំឃើញតាំងពីមិនទាន់ពេញវ័យ ដល់អូនដឹងក្តីរូបល្អដាច់គេ។
២. ខ្ញុំដើរច្រើនស្រុក ទោះជិតទៅឆ្ងាយ ចំប៉ារៀងអាយមិនស្មើអូនទេ
រំដួលជើងភ្នំ ផ្កាមាត់ទន្លេរ មិនអាចលើកទ្វេ ល្អលើសស្រីបាន។
បន្ទរ. ឱលោកយាយទេពនៅអែបផ្សារក្រោម ចែចូវលួងលោករូបស្រីឲ្យបាន
មានតែយាយទេជាផ្លូវ ជាស្ពាន កាលណាខ្ញុំបាន ខ្ញុំថ្វាយភ្លេងការ។
៣. ចំប៉ាផ្សារលើ សូមផ្ញើដួងចិត្ត ផ្ញើទាំងជីវិតលុះអស់សង្ខារ
ស្រអែមមាសបងកែវកុំដោះសារ រួបរួមស្នេហាជាតិនេះតែមួយ៕