ស្តាយក្លិនដែលឃ្លាត
(ភ្នំក្រាំងដីមាស)
(ភ្នំក្រាំងដីមាស)
បទភ្លេង យិន ឌីកាន ទំនុកច្រៀង ម៉ុក ចាន់ម៉ាលី
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. ភ្នំក្រាំដីមាសដឹងរឿងខ្ញុំពិត រឿងស្នេហ៍អតីត
កន្លងយូរឆ្នាំ នាពេលភ្នំបិណ្ឌអូនភ្លេចបងចាំ ស្នេហ៍ព្រាត់
ស្នេហ៍កម្មស្នេហ៍គ្រាំឱរា។
កន្លងយូរឆ្នាំ នាពេលភ្នំបិណ្ឌអូនភ្លេចបងចាំ ស្នេហ៍ព្រាត់
ស្នេហ៍កម្មស្នេហ៍គ្រាំឱរា។
២. កាលនុះ រូបយើងសាងស្នេហ៍ឧត្តម លើកំពូលភ្នំ
មេឃជាមេបា ខ្យល់ប៉ិនចែចូវ សូមធ្វើចៅមហា
បក្សីបក្សាសូមខ្លួនជាភ្ញៀវ។
មេឃជាមេបា ខ្យល់ប៉ិនចែចូវ សូមធ្វើចៅមហា
បក្សីបក្សាសូមខ្លួនជាភ្ញៀវ។
បន្ទរ. អូនស្បថអូនស្បែ មុខអ្នកតាភ្នំ ថាស្ម័គ្ររូបខ្ញុំ
លុះអស់សង្ខារ ឥឡូវក្រលាស់ ប្រែចិត្តសាវា ឲ្យបង
ខ្លោចផ្សាចិន្តាក្រៀមក្រម។
លុះអស់សង្ខារ ឥឡូវក្រលាស់ ប្រែចិត្តសាវា ឲ្យបង
ខ្លោចផ្សាចិន្តាក្រៀមក្រម។
៣. ស្រណោះរឿងរ៉ាវបងចាំទាំងអស់ ដើមជ្រៃចារឈ្មោះ
នៅរស់ញញឹម តែស្នេហ៍អភ័ព្វ ព្រាត់ភក្រ្តប៉ប្រឹម
គ្មានថ្ងៃសង្ឃឹមថាជួបវិញឡើយ៕
នៅរស់ញញឹម តែស្នេហ៍អភ័ព្វ ព្រាត់ភក្រ្តប៉ប្រឹម
គ្មានថ្ងៃសង្ឃឹមថាជួបវិញឡើយ៕