ភូមិស្រុកកប្បាសប្រាសស្នេហ៍
បទភ្លេង ទំនុកច្រៀង និងច្រៀង
ដោយមិត្ត សុះ ម៉ាត់
១. ភូមិព្រាលស្តុកកប្បាស ភូមិខ្ញុំប្រាសស្នេហ៍ ពង្រដឹងរឿងខ្ញុំដែរ
ភូមិផ្អេភូមិក្សាន្តសាក្សី ឱវត្តព្រះធាតុ ព្រះទ្វារនាំគ្នាពួតដៃ
យុទ្ធជនប្រុសស្រី ប្រល័យទមិឡឥតសាសនា។
២. ព្រៃមូលព្រៃក្រោល ភូមិព្រះរាមចាស់ គល់គំភូមិឡដឹងច្បាស់
ប្រវត្តិស្នេហ៍សែនខ្លោចផ្សា ភូមិព្រះរាមថ្មី ប្រវ៉ាក់ធ្លាប់សាសងគ្នា
ព្រះចន្ទជួយគាំពារ ស្នេហាយើងឥតមានណាយ។
បន្ទរ. ស្ពានសាបអង្កាម អូនទៅតាមបង អធ្រាត្ររំលង
យើងទាំងពីរកាយ ខ្មាំងវាយគ្រប់ច្រក ទ្រូងបងស្ទើរធ្លាយ
អាណិតឆោមឆាយកាយញ័រចំប្រ៉ប់។
៣. ឱស្រុកបរិបូណ៌ថ្ងូរអាណិតខ្ញុំ ពន្លៃអន្ទងចិត្តម៉ុម
អូរធំសុំអូនត្រឡប់អ្នកតាប្រាំបីឆោម ជួយលោមពន្យល់សប្តិ
ថាខ្ញុំគ្មានស្អប់ ស្លាប់កប់ផ្នូរមួយពីរនាក់៕