ចំនួនចូលទស្សនា

Ads 468x60px

សម្រស់បុប្ផាកោះកុង

សម្រស់បុប្ផាកោះកុង

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ឱ​ខេត្ត​កោះ​កុង ឋិត​ក្នុង​ចិត្ត​ខ្ញុំ ជា​ឋាន​សួគ៌​សុខ​ភិរម្យ

ក្សេម​ក្សាន្ត​​សុខុម​ដែល​ខ្ញុំ​ស្នេហា ទេស​ភាព​ទាំង​​ឡាយ
​ផ្សព្វ​ផ្សាយ​គន្ធា គឺ​ជា​គ្រឿង​អលង្ការ មក​រចនា សម្រស់​កោះ​កុង។

២. ស្រមៃ​ដូច​​ស្ថិត​​នា​ឋាន​កិន្នរ នារី​ភុំផាន​បវរ តុប​តែង​លំអរ​
ដូច​ក្ងោក​ពេន​ពន់ ទុំ​លើ​ក្បាល​ទូក សែន​សម​ទ្រើស​ទ្រង់
សក់​វែង​រលើប​រលង់​ ភ័ក្រ្ត​ផូរផង់​ដូច​កិន្នរី។

បន្ទរ. ជាប់​ចិត្ត​គយ​គន់ អរុណ​រៀង​រះ ទូក​មីរ​ដេរដាស
កម្រ​ប្រ​ទះ​ទេស​ភាព​ប្រពៃជាប់​ចិត្ត​គយ​គន់ សាយ័ណ្ហ​សម័យ
រលក​រលេញ​ចាំង​រស្មី ដូច​ពេជ្រ​ច្នៃរចនា។

៣. នារី​ស្លៀក​ពាក់​ឆ្លុះ​ពណ៌​គ្រប់​យ៉ាង អង្គុយ​ក្រោម​ដើម​កោង​កាង
សំអិត​សំអាង ងូត​ទឹក​ដ៏​ថ្លា ខ្លះ​ស្លៀក​ពាក់​ខ្លី​ អាវ​ស្ដើង​សង្ហា
ខ្យ​ល់​ផាត់​មក​ប៉ះ​កាយា ផ្គាប់​នេត្រា​បុប្ផា​កោះ​កុង៕



ទាញយក