ចំនួនចូលទស្សនា

Ads 468x60px

វិស្សមកាលនៅកែប


វិស្សមកាលនៅកែប

បទភ្លេង ទំនុកច្រៀងដោយ...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ទីក្រុងកែបប្រៀបានស្ថានសូគ៌ា ពេលទស្សនា
មិនដែលជិនណាយ វាលពួកខ្សាច់សុភាពរៀបឆើតឆាយ
សមុទ្រអន្លាយឆ្ងាយឥតត្រើយ។

២. ជំនោរបរិសុទ្ធ សមុទ្រខ្មែរ ប្រុសស្រីតែងតែមក
លំហើយ ខ្លះងួតទឹក ខ្លះប្រលែងឆ្លងឆ្លើយ ខ្លះកៀកកើយ
ដោយក្តីស្នេហា។

បន្ទរ៖ ខុសអ្វីតែរូបខ្ញុំ ទុក្ខរណ្តំក្រៀមក្រំឱរ៉ា
មានតែផ្ទៃជលសារ ទើបដឹងថា តើខ្ញុំព្រួយព្រោះរឿងអ្វី។

៣. ធម្មជាតិមានគ្រប់ទាំងអស់ ល្អឥតខ្ចោះឥត
ទាស់ហប្ញទ័យ តែចំពោះខ្លួនខ្ញុំនៅខ្វះន័យ
គឺរូបស្រីជាគូវាសនា៕