ចំនួនចូលទស្សនា

Ads 468x60px

កុលាបព្រែកលាប


កុលាបព្រែកលាប 
(ខែស្រូវទុំ)

បទភ្លេង... ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ខែស្រូវទុំ ចាបយំក្នុងស្រែ រដូវពោតផ្លែទន្លេរជន់ជោ (២ដង)
បងច្រូវស្មៅឃើញពៅច្រូតល្ង ពាក់មួកពណ៌សបង់កក្រមារ។

២. ញញឹមស្រស់ ស្រស់អើយគ្មានផ្ទឹម ឲ្យរៀមសង្ឃឹមជាប់ក្នុងចិន្តា (២ដង)
បងអ្នកស្រែ អូនអ្នកចំការ យើងចាប់ដៃគ្នាសាងវាសនាថ្មី។

៣. នៅស្រុកស្រែមានតែបុប្ផា តែបងប្រថ្នាផ្កាកូលាបស្រី (២ដង)
បានឃើញភ្លាមចិត្តរៀមបេតី សូមផ្ញើរនិស្ស័យនឹងព្រែកលាបហើយ។

(ច្រៀងពីរដង)



ទាញយក