ចំនួនចូលទស្សនា

Ads 468x60px

ចំប៉ាបន្ទាយដែក

ចំប៉ាបន្ទាយដែក

ទំនុកច្រៀងដោយ កវី ម៉ា ឡៅពី 
បទភ្លេង និងច្រៀងដោយ ស៊ីន ស៊ីសាមុត
ប្រគុំជាចង្វាក់ Boléro Folk

១. ដេកដើរស្រមៃ ឱដល់ថ្ងៃអើយ ចៃដន្យអើយ ស្ដាយគ្រាសាយ័ណ្ហ
ឱ!នៅបន្ទាយដែកអើយចំប៉ាមួយទងបាំងស្លឹកចុងមែក
ព្រលឹងកែវភ្នែកថតជាប់រូបស្រី ជើណ៎ា កែវណ៎ា នាងណ៎ា។

២. ខ្ញុំលួចសួរក្មេង ឱ!រត់លេងអើយគប់វង់អើយ ក្មេងនោះអែអង់
ឱ!មិនចង់អើយ ចេញស្ដីអើយជួនជាចំពើបប្អូនចម្ប៉ាស្រី
វាសនាកវីរកវល្លិ៍ជួបផ្ដៅជើណ៎ា កែវណ៎ា នាងណ៎ា។

បន្ទរ. អូនដើរគេចបង ឱ!ទំនងអើយ ជាអៀនអើយ បងក៏មិនហ៊ាន
ឱ!កាត់ចិត្តអើយ ស្រែកហៅអើយអូនដើរចូលផ្ទះបងចូលព្រៃជ្រៅ
 បងកាច់ផ្កាស្មៅ  ខាំហើយគិតថា ជើណ៎ា កែវណ៎ា នាងណ៎ា។

៣. កំពង់សក្កិពីរ ឱ!នារីអើយល្អឯកអើយ ផ្សារបន្ទាយដែក
ឱ!អប់ក្លិនអើយ ចំប៉ាអើយ បងកាត់បេះដូងទុកចងផ្កាស្លា សំពះមេបា
សូមទានជូនពរជ័យជើណ៎ា កែវណ៎ា នាងណ៎ា៕



ទាញយក