កោះប្រាក់អន្ទាក់ស្នេហ៍
បទភ្លេង... ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. កាត់តាមទីផ្សារវត្តមុនីសាគរ ក្នុងចិត្តត្រេកអរ
សំដៅទៅភូមិកំណើត ឆ្លងខ្ពបឆ្លងស្ទឹងកាត់ចំការពោត
ខំដើររះរួត តាមចំការម្កាក់។
២. រដូវវស្សា គង្គាថ្លាយង់ ទន្លេមេគង្គ នាំខ្ញុំ
ទៅភូមិកោះប្រាក់ ទីកោះនោះហើយដែលខ្ញុំជំពាក់
ដូចរទេះបាក់ នៅកណ្ដាលផ្លូវ។
បន្ទរ. ក្រអូបក្លិនផ្កា ណាគ្រីពេកក្រៃ នាពេលរាត្រី
ដូចក្លិនស្រីពៅ អប់ក្នុងអក្ខរាថាអោយបងទៅ
លុះលង់ឥឡូវ ពៅអើយប្រណី។
៣. ក្លិនផ្កាណាគ្រី នារីកោះប្រាក់ បងសូមរួមរ័ក្ស
ស្មោះស្ម័គ្រនឹងណាគ្រីស្រី បំណាច់បងមកក្នុងពេលរាត្រី
បានត្រឹមសម្ដី ក៏អស់ចិត្តដែរ៕