ចំនួនចូលទស្សនា

Ads 468x60px

ព្រែកឯងអស់សង្ឃឹម


ព្រែកឯងអស់សង្ឃឹម

បទភ្លេង ទំនុកច្រៀងដោយ ពៅ ស៊ីផូ
ច្រៀងដោយ ស៊ីន ស៊ីសាមុត

«ចុចទីនេះសម្រាប់បទលោក ម៉ុល កាម៉ាច»

១. ព្រែក​ឯង​​នៅ​ឆ្ងាយ​ ឃើញ​ដាច់​អាល័យ អនុស្សាវរីយ៍

ជាប់​ដោយ​រុក្ខ​ជាតិ ធ្វើ​ម្ដេច​នឹង​បាន​ឃើញ​ព្រែក​​ឯង​ទៀត
ពិត​មែន​តែ​ខ្លួន​ខ្ញុំ​ឃ្លាត តែ​ចិត្ត​នៅ​គួច​ទៅ។

២. ធម្មជាតិ​ញញឹម ​ដែល​ធ្លាប់​រាក់​ទាក់ ឥឡូវ​ប្រែ​ភ័ក្រ្ត
ទៅ​ជា​សត្រូវ អនុស្សាវរីយ៍ជាប់​នូវ​ដោយ​ផ្លូវ គិត​ថា​ពី​ថ្ងៃ​នេះ​ទៅ
លែង​ឃើញ​ព្រែក​ឯង​ទៀត​ហើយ។

បន្ទរ. អនុស្សាវរីយ៍ ដែល​ជាប់​គ្រប់​ទី ហាក់​ដូច​
ឃើញ​គ្រា​ថ្មីៗ ដើម​ឈើ​ធំៗ មាន​ម្លប់​ត្រ​ឈៃ
ឮ​តែ​សម្លេង​រៃ យំ​ថ្លែង​ក្ដី​អស់​សង្ឃឹម។

៣. គូព្រេង​ដែល​ខ្ញុំ​ គិត​ថា​មិន​ព្រាត់ ឥឡូវ​រលត់
​ទាំង​រូប​បប្រិម ធ្វើ​ម្ដេច​នឹង​បាន​ជួប​ក្ដី​សង្ឃឹម​
 បើ​ទុក​ជា​ខ្ញុំ​ញញឹម ក៏​មិន​ស្រស់​ដូច​គ្រា​ដើម៕



ទាញយក