ចំនួនចូលទស្សនា

Ads 468x60px

ព្រែកឯងអស់សង្ឃឹម [ម៉ុល កាម៉ាច]


ព្រែកឯងអស់សង្ឃឹម

បទភ្លេង ទំនុកច្រៀងដោយ ពៅ ស៊ីផូ
ច្រៀងដោយ ម៉ុល កាម៉ាច

«ចុចទីនេះសម្រាប់បទដើមរបស់លោក ស៊ីន ស៊ីសាមុត»

១. ព្រែក​ឯង​​នៅ​ឆ្ងាយ​ ឃើញ​ដាច់​អាល័យ អនុស្សាវរីយ​​
ជាប់​ដោយ​រុក្ខ​ជាតិធ្វើ​ម្ដេច​នឹង​បាន​ឃើញ​ព្រែក​​ឯង​ទៀត
ពិត​មែន​តែ​ខ្លួន​ខ្ញុំ​ឃ្លាត តែ​ចិត្ត​នៅ​គួច​ទៅ។

២. ធម្មជាតិ​ញញឹម​ដែល​ធ្លាប់​រាក់​ទាក់ ឥឡូវ​ប្រែ​ភ័ក្រ្ត
ទៅ​ជា​សត្រូវក្តីអស់សង្ឃឹម ជាប់​នូវ​ដោយ​ផ្លូវ គិត​ថា​
ពី​ថ្ងៃ​នេះ​ទៅលែង​ឃើញ​ព្រែក​ឯង​ទៀត​ហើយ។

បន្ទរ. អនុស្សាវរីយ៍ ដែល​ជាប់​នៅដោយ​ទី
ហាក់​មើល​ឃើញ​គ្រា​ថ្មីៗដើម​ឈើ​ធំៗ ដែល​ម្លប់​
ត្រ​ឈៃឮ​តែ​សម្លេង​រៃ ​ថ្លែង​ពីក្ដី​អស់​សង្ឃឹម។

៣. គូព្រេង​ដែល​ខ្ញុំ​គិត​ថា​មិន​ព្រាត់ ឥឡូវ​រលត់​
ទាំង​រូប​ប៉ប្រិមឱនាងធ្វើម្តេចខ្ញុំមានសង្ឃឹម  បើ​ទុក​ជា
​ខ្ញុំ​ញញឹម ក៏​មិន​ស្រស់​ដូច​គ្រា​ដើម៕

បញ្ចប់. លែងឃើញព្រែកឯងទៀតហើយ 
ព្រែកឯងអើយខ្ញុំសូមលាហើយលែងឃើញព្រែកឯង
ទៀតហើយព្រែកឯងនៅឆ្ងាយដាច់អាល័យ លាហើយៗៗ..៕