ចំប៉ាកោះដាច់
បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ឌុច គឹមហាក់
១. ភូមិល្វាកោះដាច់ បងឆ្លងទូកទៅអើយ មិតភ័ក្រ្តញាតិផៅ
រាក់ទាក់ស្រោះស្រាយ ក្រមុំកម្លោះទឹកមុខរីករាយ
មីងពូតាយាយចោមសួរសុខទុក្ខ។
២. ចំប៉ាកោះដាច់ បងលួចប្រតិព័ទ្ធអើយ ទ្រូងបងស្ទើរស្លុត
ព្រោះសម្ផស្សមុខ សម្បុរស្រអែម សាច់ណែនទ្រលុក
កំព្រាឪពុកនាងនៅតែម្តាយ។
បន្ទរ. ស្ពានអូរតានងជួយធ្វើសាក្សី រឿងខ្ញុំនឹងស្រី
អ្នកកុំបរិយាយ ជួយលាក់ឲ្យជិត កុំឲ្យខ្ចរខ្ចាយ
តែអ្នកនិយាយមុខតែបែកការ។
៣. បងគេងមិនលក់ ព្រោះនឹកប្រឹមប្រិយអើយ
នៅតែស្រមៃ ឃើញវង់ភ័ក្រ្តា សូរសៀងក្តាកីអូនត្បាញក្រម៉ា
បងអន្ទះសារថ្ងៃណាជួបទៀតអើយ។


