ចំនួនចូលទស្សនា

Ads 468x60px

ដងស្ទឹងកាត់ភ្លុក


ដងស្ទឹងកាត់ភ្លុក

បទភ្លេង.... ទំនុកច្រៀងដោយ ម៉ា ឡៅពី
ច្រៀងដោយ អ៊ិន យ៉េង

១. ដងស្ទឹងកាត់ភ្លុក ស្រុករការធំ បាំងនឹងដងភ្នំ ជំរុំភ្នំស្រង់
    ភ្នំស្រួចភក្តី ភ័ក្រ្តស្រីផូរផង់ រាងមូលក្រឡង់ ដូចវង់ចន្ទ្រា។

២. អាសូរភូមិផុង អាណុងដួងចិត្ត ឃ្លាតម្ចាស់ជីវិតបេះដូងសង្សារ
    ភ្នំគោក ភ្នំកក់ជ្រោះធ្លាក់ស្នេហា គេងគិតប្រាថ្នាចងស្ពានមេត្រី។

បន្ទរ. ឱស្ទឹងកាត់ភ្លុកមុខតែវិលវិញ មាត់រៀមទន្ទិញតែឈ្មោះស្រស់ស្រី
    អនុស្សាវរីយ៍ចាប់ជាថ្មីៗ កាលកើយភ្លៅស្រីនៅក្នុងខ្ទមស្រែ។

៣. ស្រណោះចោលចាបថ្ងៃទាបបាំងភ្នំ ស្រុករការធំខ្ញុំសូមផ្ញើស្នេហ៍
    អូនចាំបងចុះមិនខុសចិត្តទេ រៀមមកបំពេរឆោមកាត់ភ្លុកវិញ៕