ចំនួនចូលទស្សនា

Ads 468x60px

ម្លិះលាច្បារមន

           
   ម្លិះលាច្បារមន

បទភ្លេង ទំនុកច្រៀងដោយ.....
ច្រៀងដោយ អ៊ិន យ៉េង

១.    មណ្ឌលច្បារមនជ្រកកោនបុប្ផា ក្នុងខណ្ខសីមា
ខេត្តកំពង់ស្ពឺ បងប្អូនយុទ្ធជនល្បីសាយរន្ទឺ
       ដីកំពង់ស្ពឺខេត្តខ្លាំងចិត្តសាស្រ្ត។

២.    ម្លិះលាច្បារមនជ្រកកោនស្នេហ៍ខ្ញុំ ស្នេហ៍មានទំហំ
ធំហើយស្មោះស្ម័គ្រ  បងចូលទៅស្តីម៉ែអូនមានះ
   ថាអូនក្មេងណាស់វ័យមិនទាន់គ្រប់ការ។

បន្ទរ.    ឱម្លិះអើយម្លិះម្លិះលាច្បារមន ចិត្តរៀមស្រពោន
ដូចក្បូនរសាត់ អណ្តែតត្រសែតដោយវាយោផាត់
ខ្យល់កម្មកំចាត់ផ្តាច់ស្នេហ៍និស្ស័យ។

៣.    ពីថ្ងៃនេះទៅបងខានយល់ភ័ក្រ្ត តែចិន្តាស្ម័គ្រ
ទំលាក់លើថ្លៃ បើសិនផលបុណ្យភ័ព្វព្រេងនិស្ស័យ
ព្រហ្មលិខិតប្រណីខ្លាចអ្វីព្រាត់មួយគ្រា៕