ចំនួនចូលទស្សនា

Ads 468x60px

សម្ផស្សបុរីជូឡុង


សម្ផស្សបុរីជូឡុង

ទំនុកច្រៀងដោយ អ្នកម្នាង ស៊ីសុវត្ថិ និលរដ្ឋ
បទភ្លេង ស៊ីន​ ស៊ីសាមុត និងច្រៀងដោយ
ហួយ មាស

«ចុចទីនេះសម្រាប់បទលោក ជា សាវឿន»

១. បុរីជូឡុងអន្លង់ស្នេហ៍ខ្ញុំ រុក្ខជាតិធំៗ
រៃយំរវើយ អូនក្តិចអូនខ្ញាំពុំឆ្អែតឆ្អន់ឡើយ
កន្លែងនេះហើយជាខ្នើយឧត្តម។

២. ស្នេហ៍វ័យចំណាស់ ចេះថ្នាក់ថ្នមចិត្ត ត្រួយម្ចាស់
ជីវិតអាណិតដល់ខ្ញុំ ក្រោមផ្ទៃមេឃា នាពេលស្រទំ
ម្លប់ឈើធំៗស្លុតស្លុងកាមា។

បន្ទរ. សម្ផស្សរុក្ខជាតិ ប្រៀបបានទ្រូងអូន
ដែលធ្លាប់ស្រពោនរួមរីកដូចផ្កាស្នេហ៍ទន់ត្រជាក់
រៀមរក្សប្រាថ្នាថ្នមថែគន្ធាមិនអោយឃ្លាតក្លិន។

៣. បុរីជូឡុង អន្លង់ស្នេហ៍អើយ មានតែបងហើយ
ដឹងរឿងស្រីពិត អូនប្រគល់ប្រាណ នឹងផ្ញើជីវិត
សូមបងអាណិតកុំគេចកែឡើយ៕