បុប្ផាឧដុង្គ
បទភ្លេង ទំនុកច្រៀងដោយ.....
ច្រៀងដោយ អ៊ិន យ៉េង
ច្រៀងដោយ អ៊ិន យ៉េង
១. យប់អើយយប់ស្ងាត់ ខ្យល់ផាត់មកពីជើងភ្នំ
ផាត់ក្លិនផ្កាខ្ញុំសណ្តំដួងចិត្តកំព្រា ឲ្យនឹកស្រណោះ
អាលោះពុំងា រាល់ពេលវេលាគ្រប់គ្រាគ្មានល្អែ។
២. ពេលបងឃ្លាតទៅ សល់នៅតែក្លិនចរណៃ
រៀមគេងស្រមៃអាល័យក្លិនម៉ុមម្លេះទេ បងជាយុទ្ធជន
គ្មានចិត្តវៀចវេរ ស្ម័គ្រកាពារថែដីខ្មែរឲ្យគង់។
៣. ឱះ! ឱឧដុង្គ បុប្ផាមានល័ក្ខណ៍
រៀមខានយល់ភក្រ្តនួនល្អង តែបើវាសនា
ចារឲ្យបង នួនល្អងជាគូសង្សារ។
៤. ព្រះចន្ទគោរពស្លាប់ព្រោះតែស្រី ផិតក្បត់
ឯស្ដេចព្រហ្មទត្តច្បាំងព្រោះតែរឿងស្នេហា តែចំណែកខ្ញុំ
ច្បាំងព្រោះរដ្ឋា ជាបុត្រខេមរាឈាមស្នេហាជាតិ៕
(ច្រៀងពីរដង)
-