ចំនួនចូលទស្សនា

Ads 468x60px

ស្ពានកំពង់ហ្លួង


ស្ពានកំពង់ហ្លួង
(កំពង់ហ្លួងដួងចិត្ត)

ទំនុកច្រៀងដោយ គង្គ ប៊ុនឈឿន
បទភ្លេងដោយ កែវ ឯម ច្រៀងដោយ សូ សាវឿន

១. សុរិយាលាព្រៃរៃយំបោកប្រាណ ក្លិនក្លែបរុះរោយលើស្ពាន
ជាឋានវិមានស្នេហ៍ខ្ញុំ  ពាមមាសដួងចិត្ត ប្រឌិតរឿងសោកសណ្តំ
 ភូមិសំបូរព្រៃជ្រៅធំ ទួញយំសុំក្តីមេត្តា។ 

២. រាត្រីដែលយើងជួបគ្នាដំបូង លើស្ពាននៅកំពង់ហ្លួង
ផ្កាយព្រោងព្រាតលើមេឃា ពេលដែលយើងបែក ស្ពានស្រែក
អង្វរផ្តាំថា តើម្ចាស់ខ្ញុំទៅឋានណាប្រាថ្នាសូមជួបជាថ្មី។ 

បន្ទរ. ឱកំពង់ហ្លួងជួងមាសដាស់កម្ម កន្សែងចិញ្ចៀនស្រែកផ្តាំ
ចារចាំចិត្តចងនឹងថ្លៃ  បើបងរៀបការ ប្រាថ្នាគូថ្មី 
បងអើយកុំភ្លេចហៅស្រី ចងដៃប្រុសថ្លៃកុំខាន។ 

៣. គូពុំបានព្រៀង ច្រៀងតែកម្មផល លេបឆ្អែតទុក្ខសោកកង្វល់
ដែលផ្តល់ឱ្យយើងចែកឋាន កាត់សាច់មួយដុំ ប្រាថ្នាសុំឱ្យសុខសាន្ត 
បើជាតិនេះប្រែខកខាន ជាតិក្រោយសូមបានជួបអើយ៕