ចំនួនចូលទស្សនា

Ads 468x60px

ស្ទឹងសំងាត់


ស្ទឹងសម្ងាត់ 

បទភ្លេង ទំនុកច្រៀងពីដើម
ច្រៀងដោយ នី សាលឿន


១. ទឹកហូរអន្លាយ ឆ្ងាយអើយសែនឆ្ងាយអនេក
ទឹកហូរនាំយកទឹកភ្នែក គ្រាដែលបែកចោលស្នេហ៍ មាត់ស្ទឹង
ឈ្មោះស្ទឹងសង្កែ ទីដែលខ្ញុំធ្លាប់តែ មកលំហែរនឹងស្រី។


២. ពេលខ្ញុំជួបស្មេហ៍ មានតែស្ទឹងនៅជាគ្មា
ធ្លាប់លឺពាក្យខ្ញុំចរចាពាក្យសន្យាក្នុងរាត្រី ស្ទឹងអើយ
អ្នកជាសាក្សី  ពេលនេះខ្ញុំឃ្លាតស្រី ស្រីបែកចិត្តពីខ្ញុំ។


បន្ទរ. ក្តីរំពឹងដូចទឹកស្ទឹងហូរ ខ្យល់ថ្ងូរដូចសូរ្យ
សម្លេងក្រៀមក្រំសត្វបក្ស​ ឃ្លាតចាកទ្រនំ ខំស្រែកយំ 
ទាល់តែដួងចិត្តខ្លោចផ្សា។


៣. ស្ទឹងសំងាត់អើយ​ លាហើយស្នេហាឧត្តម
បើសិនអ្នកដឹងរឿងខ្ញុំ សូមលាក់ទុកក្នុងឱរ៉ា សូមស្ទឹង
កុំប្រាប់អ្នកណា  ធ្វើម្តេចខ្ញុំមានពៀរ បានជាស្នេហាបាត់បង់។

(បទដើមច្រៀងដោយ សុះ ម៉ាត់ ប៉ុន្តែបានបាត់បង់ទៅហើយ)