ចំនួនចូលទស្សនា

Ads 468x60px

ភពដែលគ្មានស្នេហ៍

ភពដែលគ្មានស្នេហ៍

I. ភពដែលគ្មានស្នេហ៏ គឺភពឥតមានរស្មី រស់នៅឥតន័យ
គឺរស់នៅបែកពីគ្នា រស់ឥតសង្ឃឹមនៅក្នុងចិត្ត ខ្វះក្តីពិត ដែលប្រាថ្នា
 តែឯកាក្នុងទ្រូងឥតល្ហែរ។

II. ពេលអូនកាត់ចិត្ត ឃ្លាតចេញពីរូបបងទៅ អោយបងរស់នៅ
 ក្នុងភពដែលគ្មានក្តីស្នេហ៏ ចិត្តបងនៅតែទន្ទឹងចាំ
ក្តីសង្ឃឹមឥតបែកបែរ រង់ចាំតែភពមានរស្មី។ 

 R. ផែនដីរួមតូច តូចចំពោះបង ព្រោះបងគ្មានពិសី
រង់ចាំតែមួយចាំលុះរៀមក្ស័យ គ្មានថ្ងៃដែលអាចបំភ្លេច។

III. ទោះបីរូបបង ឃ្លាតចាកពីលោកនេះទៅ ក៏ចិត្តបងនៅ
ចាំតែរូបស្រីជានិច្ចជីវិតបងដូចនាវា
ព្យុះសង្ឃរាមកពន្លិច ស៊ូតែធ្មេចភ្នែកក្ស័យម្នាក់ឯង៕


- ច្រៀងដោយ     ស៊ីន ស៊ីសាមុត
- និពន្ធដោយ       ?
-​ បទភ្លេង            ?
-ទំនុកច្រៀង       ?
- ផលិតកម្ម         ?
- ថតឆ្នាំ               ?

0 មតិ:

Post a Comment

បញ្ចេញមតិ