ចំនួនចូលទស្សនា

Ads 468x60px

រាត្រីដែលបងនឹកមិនភ្លេច



រាត្រីដែលបងនឹកមិនភ្លេច
(​ចិត្តសែននឹក​)

នឹក​សែន​នឹក រលឹក​រលោង​ទឹក​នេត្រា សែនខ្លោច​ផ្សា​ចិន្ដា​គ្មាន​ស្បើយ
គេង​ក៏​មិន​លក់​ បក់​មិន​ល្ហើយ​ មិន​ល្ហើយ​ ព្រលឹង​អើយ​ម្ដេច​មិន​ប្រណី។
សូរិយន្ត​ទន់​ទាប​​ បាំង​បាត់​រស្មី ធម្មជាតិ​ខៀវ​ខ្ចី​ប្រែ​ស្រពោន
ស្នេហ៍​​រសាត់​ដូច​ក្បូន រាត្រី​ស្ងាត់​សូន្យ​បង​គេង​ម្នាក់​ឯង​ រង់​ចាំ​មើល​ផ្លូវ​គូរ​ស្នេហា។

( ភ្លេង )

បើ​​នឹង​ផ្ដាំ​តាម​ទឹក ​ហូរ​មិន​ដល់ ផ្ដាំ​តាម​ខ្យល់​ក៏​ខ្យល់​មិន​ចេះ​វាចារ
ស្រមៃ​ញឹក​នឹក​គ្រប់​ពេល​វេលា ឱ​!​ស្នេហា​មេត្តា​បង​ផង។
ខ្យល់​សែន​ត្រជាក់ ធ្លាក់​មក​ម្ដង​ៗ ហាក់​​លួង​លោម​ជួស​ដៃ​ស្រី​ស្នេហ៍
ឲ្យ​ស្រៀវ​ស្រើប​ម្លេះ​ទេ ឱ​!​ព្រលឹង​ស្នេហ៍​សូម​អូន​ឆាប់​ត្រឡប់ ត្រឡប់​មក​ជួប​នឹង​រៀម​រា។

( ភ្លេង )

រៀម​គេង​ចាំ​ទាំង​ញញឹម​សង្ឃឹម​ក្នុង​ចិត្ត បើ​គូរ​ព្រេង​ពិត​រៀម​ឥត​ខ្មាស់
លំបាក​យ៉ាង​ណា​សុខ​ចិត្ត​តែ​រង់​ចាំ ទោះ​រាប់​រយ​ពាន់​ឆ្នាំ​ចាំ​តែ​ស្រី ។
រាត្រី​សែន​ស្ងាត់ បាត់​រូប​ចរណៃ គេង​ស្រមៃ​ឃើញ​នួន​ល្អង បាន​និយាយ​ឆ្លើយ​ឆ្លង​
អូន​អ្ហើយ​អូន​បង ក្នុង​ជាតិ​នេះ​ម្ដង​ បង​ប្រាប់​នួនល្អង​ថា​បង​ស្នេហ៍​អូន ។

 

- ច្រៀងដោយ     ស៊ីន ស៊ីសាមុត
- និពន្ធដោយ       ?
-​ បទភ្លេង            ?
-ទំនុកច្រៀង       ?
- ផលិតកម្ម         ?
- ថតឆ្នាំ               ?