ចំនួនចូលទស្សនា

Ads 468x60px

បងរស់ព្រោះអូន


បងរស់ព្រោះអូន
(​ក្រោមមេឃលើដី​)

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ក្រោម​មេឃ​លើ​ដី មាន​តែ​ស្រី​មួយ ដែល​ជា​ជំនួយ
​នៃ​រឿង​ជីវិត ខ្លួន​អូន​ស្នេហ៍​អូន​ជា​ទឹក​អម្រឹត ជួយ​ស្រង់​ជីវិត
ឲ្យ​​មាន​ដង្ហើម។

២. បុប្ផា​រស់​បាន អាស្រ័យ​គង្គា ទេស​ភាព​នានា
​អាស្រ័យ​សន្សើម រូប​បង​រស់​បាន​អស្រ័យ​ថ្លៃ​ថ្លើម
គឺ​ជា​ដង្ហើម​ផ្សើម​ឫស​សង្ខារ។

បន្ទរ. ក្នុង​លោក​នេះ​ណា កល្យាណ គ្មាន​អ្វី​​សំខាន់
​ដល់​បង​ឡើយ​ណា មាន​តែ​អូន​មួយ​ជា​ត្រួយ​នេត្រា
ដែល​រៀម​ប្រាថ្នា ជា​គូ​លុះ​ក្ស័យ។

៣. ទោះ​ជា​ផែន​ដី​រលាយ​សោះ​សូន្យ ស្នេហ៍​បង​នឹង​អូន
មិន​សូន្យ​ទេ​ថ្លៃ ស្នេហ៍​រស់​គង់​វង់​រុង​រឿង​លុះ​ដល់​ក្ស័យ
គ្មាន​អ្វី​ប្រល័យ​ស្នេហ៍​យើង​បាន​ឡើយ៕