ចំនួនចូលទស្សនា

Ads 468x60px

ចាំនៅតែចាំ


ចាំនៅតែចាំ
(អូននៅតែចាំ)

បទភ្លេងបរទេស ទំនុកច្រៀងដោយ ស៊ីន ស៊ីសាមុត
ច្រៀងដោយ​ រស់ សេរីសុទ្ធា ថតឆ្នាំ ១៩៧១

១. ពេលនេះបងអើយយើងបែកគ្នា តែចិន្ដាអូនចាំ 
ទោះបីយូររាប់រយពាន់ឆ្នាំ ក៏អូនទ្រាំចាំបង។

២. នឹកឃើញគ្រាកើយដៃសង្សា ស្ដាប់ដង្ហើមឆ្លើយឆ្លង
វាចាសាសងអូនបងផ្អែមល្ហែមត្រជាក់ អូននឹកឃើញ
ទាំងអស់គ្មានភ្លេចនឹកជានិច្ចណាប្រុសស្ងួន។

បន្ទរ. អូនចាំអូននៅតែចាំ លុះជីវិតសូន្យ
 ចាំរីងរៃស្គមខ្លួនៗ ឲ្យអូនភ្លេចមិនបាន អូនគេងឱបក្ដីទុក្ខ
សោកគ្មានពេលទំនេរ ខ្លាចប្រុសបងគេចកែ។

៣. បោះបង់ចោលស្នេហ៍ៗ ឲ្យអូនកំព្រា
រងាដួងចិត្តម្នាក់ឯង តែអូននៅតែចាំ តែអូននៅតែចាំ
តែអូននៅតែចាំ...។