ចំនួនចូលទស្សនា

Ads 468x60px

ទឹកភ្នែកសួររកបង


ទឹកភ្នែកសួររកបង
(​ទឹកភ្នែកសួររកស្នេហ៍​)

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ រស់ សេរីសុទ្ធា


១. ថ្ងៃ​នេះ​ទឹក​ភ្នែក ស្រែក​សួរ​រក​បង សេក​លើ​បង្គង 
បេះដូង​ឆ្លើយ​ឆ្លង ក្រោម​មេឃ​វេរាចន្ទ​ព្រាត់​តារា មច្ឆា​ព្រាត់​គង្គា
ឱ! កម្ម​វេរា ឲ្យ​យើង​ព្រាត់​គ្នា ក្នុង​គ្រា​ទឹក​ភ្នែក។


២. ធ្លាប់​សើច​ញញឹម សង្ឃឹម​លើ​ខ្នើយ ត្រើយ​ក្បូន​វាសនា 
ធ្លាប់​រួម​ស្នេហា លើ​ទួល​ចម្លែក ឆាក​ល្ខោន​ជីវិត ដួង​ចិត្ត​ប្រេះបែក
រង់​ចាំ​ថ្ងៃ​ស្អែក ទោច​ទួញ​យំ​ស្រែក សង្វេគ​​ឱរា។


៣. បុណ្យ​បាយ​មួយ​វែក សណ្ដែក​មួយ​គូ ទុក​ជា​ស្ពាន​ ឆ្លងទៅ​បរលោកា
បង​ប្ដូរ​ដួង​ចិត្ត ឲ្យ​ចិត្ត​ខ្លោច​ផ្សា ចាំ​ប្រុស​ជីវ៉ា​ថ្លៃ​ថ្លា​វិល​វិញ។


បន្ទរ. សេក​អើយ សូម​ជួយ​កាត់​ទុក្ខ​ខ្ញុំ​ផង ទុក្ខ​ធំ​កន្លង សមុទ្រ​ភ្នំ​ផង​
ក៏​ប្រៀប​មិន​ពេញ ទំហំ​ក្ដី​ទុក្ខ​ វិយោគ​ទោម្នេញ បាត់​ប្រុស​សម្លាញ់
រស់​នៅ​ដូច​ចាញ់ អស់​ទាំង​ធម្មជាតិ។