ចំនួនចូលទស្សនា

Ads 468x60px

វីយូឡុងស្នេហា

វីយូឡុងស្នេហា

បទភ្លេង ទំនុកច្រៀងពីដើម
ច្រៀងដោយ សុង សេងហ៊ន

១. វីយូឡុងស្នេហាយប់ស្ងាត់កំដររាត្រី ចិត្តអូន
អាល័យនឹក  ប្រុសចរណៃគ្រប់ពេលវេលាវង់ភ័ក្រ្តក្រឡង់
ដូចជាតួអង្គទេវតា នេះជាសញ្ញាដែលអូនប្រាថ្នាក្នុងជាតិនេះ។
២. អាធ្រាតសែស្ងាត់ជ្រងុំ វីយូឡុងបំពេរ សូរ្យសៀង
សោកសំនៀងស្នេហ៍ ប្រែពីសៅហ្មងយប់កាន់តែជ្រៅចំរៀង
 រៀបរាប់ស្នេហ៍ស្នងចង់ជួបសារសងអូននិងប្រុសបងថ្មីម្តងទៀត។
៣. យីម្តេចបាត់យូរម្លេះ មានរឿងហេតុអ្វី វីយូឡុង
សូមច្រៀងជាថ្មីឲ្យស្បើយសៅហ្មងយប់កាន់តែជ្រៅចំរៀង
រៀបរាប់ស្នេហ៍ស្នង ផ្ញើជូនប្រុសបង ថ្ងៃក្រោយសារសងថ្មីម្តងទៀត៕