ចំនួនចូលទស្សនា

Ads 468x60px

ឃ្លាតទាំងទឹកភ្នែក


ឃ្លាតទាំងទឹកភ្នែក

បទភ្លេង បរទេស ទំនុកដោយ​ ម៉ម ប៊ុណ្ណារ៉ាយ
ច្រៀងដោយ រស់ សេរីសុទ្ធា

១. ទឹកទន្លេរហូរៗឆ្ងាយទៅ ទុកខ្ញុំនៅកំព្រា ព្រាត់គ្នីគ្នាធ្លាប់សាសងសម្តី 
ទឹកហូរទៅមិនប្រណី ពេលរាត្រីនេះមានដួងចន្ទ្រា រះស្រលះមេឃា 
អូនទ្រាំរងារ នឹកពេលនិទ្ទ្រា ខ្នល់ខ្នើយមួយពីរនាក់ នឹកពេលរួមរ័ក្ស
យើងទាំងពីរនាក់ក្រោមសន្សើមធ្លាក់មក ឥឡូវរៀមបងព្រាត់ឆ្ងាយពីអូន
អូនទុក្ខធំឥតស្បើយ។

២.  ស្រលាញ់គ្នាណាស់គង់ ព្រាត់ប្រាស់បាន ចិត្តមិននឹកគិតស្មាន
ព្រោះកល្យាណឃ្លាតទៅទាំងទឹកភ្នែក អូនស្ទើរបែកទ្រូងទៅហើយ 
បងថានឹងត្រឡប់មកវិញ អូនទន្ទេញចាំមិនភ្លេច។

បន្ទរ. ច្រើនឆ្នាំកន្លង ផ្ការីកហើយរោយ មិនឃើញបងត្រឡប់វិញ (២ដង)
សមុទ្រធំធេងមេឃស្រលះអាកាស នាំម្ចាស់ចិត្តខ្ញុំមកផង។ 

ពោល៖ អូននៅស្រណោះចិត្ត ប្រុសដែលស្មោះ ដួងចន្ទ្រាស្រលះច្បាស់
ធ្វើឲ្យអូននឹកដល់សម្ផស្សបង ឥតសង្ឃឹមទេខ្ញុំ ទេ! ទេ! អូនសង្ឃឹម
សង្ឃឹមថាបងនឹងត្រឡប់មកវិញ។