ចំនួនចូលទស្សនា

Ads 468x60px

បំភ្លេចមិនបាន


បំភ្លេចមិនបាន

បទភ្លេច ទំនុកច្រៀង...
ច្រៀងដោយ រស់ សេរីសុទ្ធា

១.  បំភ្លេចមិនបាន ទេបង បំភ្លេចមិនបានក្តីស្នេហា
បំភ្លេចមិនបានព្រោះសង្សារ បំភ្លេចមិនបានប្រាណវាសនា
ពាក្យបងសន្យាស្មោះនឹងស្រី ភក្តីឥតប្រែ។

២. បំភ្លេចមិនបានទេបង រូបអូននិងបងក្រោមដួងខែ
យើងដើរកាត់ភ្លៀង តាមភ្លឺស្រែ ផ្តូរចិត្តផ្តូរស្នេហ៍ស្មោះនឹងគ្នា
នឹកគ្រប់វេលានឹកប្រុសថ្លៃ យប់ថ្ងៃឥតស្រាក។

បន្ទរ. បំភ្លេចមិនបានទេ កំពូលស្នេហ៏ណាប្រុសកល្យាណ
បំភ្លេច បំភ្លេចមិនបាន ឃើញតែប្រាណជាប់នឹងនេត្រា អានុស្សាវរីយ៍
រាប់រយប្រការ បានសច្ចានឹងស្រី ពាក្យសម្បថច្រើនសម្តី ដែលប្រុសថ្លៃ
បានស្បថឲ្យអូន ថារៀមស្មោះ លុះថ្ងៃសូន្យ ឥតប្រែចិត្ត។
 
៣. បំភ្លេចមិនបានទេបង បំភ្លេចមិនបាន ទាល់តែសោះ
សូមតែចិត្តប្រុស បងអាណិត បេះដូងក្រពុំ ក៏រួមស្វិត
រួបកាយនិងចិត្តលួចគិតគ្រប់គ្រា។