ចំនួនចូលទស្សនា

Ads 468x60px

មួយម៉ឺនអាល័យ


មួយម៉ឺនអាល័យ
(ចម្រៀងភាពយន្ត រឿងមួយម៉ឺនអាល័យ)

បទភ្លេង ទំនុកច្រៀង និងច្រៀងដោយ ស៊ីន ស៊ីសាមុត
ដឹកនាំភ្លេងដោយ មែរ ប៊ុន ប្រគុំជាចង្វាក់ Slow Rok

១. សម្លេងចម្រៀង​ មួយ​ម៉ឺន​អាល័យ ចម្រៀង​​ច្រៀង​ថ្មី​
និង​ក្រោយ​បង្អស់ ចម្រៀង​​អ្នក​ក្រ​ ថ្ងូរ​ស្តាយ​ស្រណោះ
ស្ដាយ​ចិត្ត​ដែល​ស្មោះ​ ស្ដាយ​ឈ្មោះ​ស្នេហា។

២. ចម្រៀង​សោក​ស្ដាយ ​ក្លាយ​ជា​ពរ​ជ័យ ជា​ចំណង​ដៃ​
ដល់​​ថ្ងៃ​រៀប​ការ ច្រៀង​រាប់ភ្ជាប់​រឿង​ ដែល​ឥត​ខ្លឹម​សារ
ជា​រឿង​អនិច្ចា ​ស្នេហា​ប្រួល​ប្រែ។

បន្ទរ. តែ​ស៊ូ​កាត់​ចិត្ត​ ទាំង​ម៉ឺន​អាល័យ ទោះ​ជីវិត​ក្ស័យ​
ក៏​សុខ​ចិត្ត​ដែរ តែ​សូម ​ឲ្យ​អូន​ប្រកប​ក្ដី​ស្នេហ៍
កុំ​ឲ្យ​បែក​បែរ​ ដូច​ស្នេហ៍​ប្រុស​បង។

៣. ចម្រៀង​អាល័យ​ ក្នុង​ថ្ងៃ​បែក​គ្នា ទឹក​ភ្នែក​ច្រៀង​លា
​គ្រា​ធ្លាប់​ឆ្លើយ​ឆ្លង លា​រឿង​ទាំង​អស់​ លា​ឈ្មោះ​អូន​បង
លា​ចិត្ត​ដែល​ប៉ង​ឆ្លង​ស្ពាន​ជីវិត៕

ហឺ............

 


-