ថ្ងៃ១២កក្កដា (ថតលើកទីមួយ)
ទំនុកច្រៀងដោយ កែវ ចំណាប់
បទភ្លេង.... ច្រៀងដោយ ស៊ីន ស៊ីសាមុត
បទ ថ្ងៃ១២កក្កដានេះត្រូវបានថតឡើង២ដងខុសៗគ្នា
ប៉ុន្តែច្រៀងដោយលោក ស៊ីនស៊ីសាមុត ដដែល។
ប៉ុន្តែច្រៀងដោយលោក ស៊ីនស៊ីសាមុត ដដែល។
១. ទទួលសំបុត្ររែងស្លុតឱរា អូនហៅភ្ញៀវការ
សាងជីវិតថ្មី បងជាយុទ្ធជនការពារទឹកដី
សាងជីវិតថ្មី បងជាយុទ្ធជនការពារទឹកដី
ខានមកការស្រីជាភ្ញៀវកិត្តិយស។
២. សែនអាល័យថ្ងៃ១២កក្កដា មេបញ្ជាការ ចុចហៅ
ចំឈ្មោះ បងជាយុទ្ធជនធ្លាប់មាន ចិត្តស្មោះ
ចំឈ្មោះ បងជាយុទ្ធជនធ្លាប់មាន ចិត្តស្មោះ
កាត់ក្តីស្រណោះ ខានការស្រីថ្លៃ។
បន្ទរ. អាណិតស្រឡាញ់ នៅពេញបេះដូង ស្ទើរលេះទ្រូង
ដោយនឹកអាល័យ ធ្លាប់ហៅធ្លាប់សួរជាគ្នារាល់ថ្ងៃ
ដោយនឹកអាល័យ ធ្លាប់ហៅធ្លាប់សួរជាគ្នារាល់ថ្ងៃ
មិនគួរនិស្ស័យខានបាចផ្កាស្លា។
៣. បងជូនពរអូនពីសមរភូមិ ទុកដូចភ្ញៀវរួម
បានចងហត្ថា ចាំស្រុកសាន្តត្រាណយើងជួបមុខគ្នា
បានចងហត្ថា ចាំស្រុកសាន្តត្រាណយើងជួបមុខគ្នា
បើបានបុត្រភ្ញា ចែកបងពរផង៕