ចំនួនចូលទស្សនា

Ads 468x60px

ថ្ងៃ១២កក្កដា


ថ្ងៃ១២កក្កដា (ថតលើកទីពីរ)

ទំនុកច្រៀងដោយ កែវ ចំណាប់
បទភ្លេងដោយ... ច្រៀងដោយ ស៊ីន ស៊ីសាមុត

(បទ ថ្ងៃ១២កក្កដានេះត្រូវបានថតឡើង២ដងខុសៗគ្នា
ប៉ុន្តែច្រៀងដោយលោក ស៊ីនស៊ីសាមុត ដដែល។ បទទាំងពីរនេះខុសគ្នា
ទាំងសាច់ភ្លេង និងរបៀបច្រៀង។ នេះជាបទថតលើកលើកទីពីរ។
  ចុចទីនេះដើម្បីស្តាប់បទថតលើកទីមួយ

១. ទទួលសំបុត្ររែងស្លុតឱរា អូនហៅភ្ញៀវការ
សាងជីវិតថ្មី បងជាយុទ្ធជនការពារទឹកដី
ខានមកការស្រីជាភ្ញៀវកិត្តិយស។

២. សែនអាល័យថ្ងៃ១២កក្កដា មេបញ្ជាការ
ចុចហៅចំឈ្មោះ បងជាយុទ្ធជនធ្លាប់មាន ចិត្តស្មោះ
កាក្តីស្រណោះ ខានមកការស្រី

បន្ទរ. អាណិតស្រឡាញ់ នៅពេញបេះដូង ស្ទើរលេះទ្រូង
ដោយនឹកអាល័យ ធ្លាប់ហៅធ្លាប់សួរជាគ្នារាល់ថ្ងៃ
មិនគួរនិស្ស័យខានបាចផ្កាស្លា។

៣. បងជូនពរអូនពីសមរភូមិ ទុកដូចភ្ញៀវរួម
បានចងហត្ថា ចាំស្រុកសាន្តត្រាណយើងជួបមុខគ្នា
បើបានបុត្រភ្ញា ចែកបងពរផង៕