ចំនួនចូលទស្សនា

Ads 468x60px

កេងកងអភ័ព្វ


កេងកងអភ័ព្វ
(ចម្រៀងភាពយន្តរឿងពស់កេងកង)

បទភ្លេងដោយ ស៊ីន ស៊ីសាមុត ទំនុកច្រៀងដោយ
ម៉ា ឡៅពី ច្រៀងដោយ រស់ សេរីសុទ្ធា ប្រគុំជាចង្វាក់ Slow Rock

១. កេងកងបាត់កូន បោកខ្លួនស្រែកយំ អើយស្រែកយំ
ទួលលើទ្រនំស្វែងរកបុត្រភ្ងារៗ ធ្លាប់ចាំសំបុកទទួលអាហារ
និត្យនៅនិន្ទ្រា ក្រោមស្លាបរាល់ថ្ងៃ។

២. បែរទៅគូគាប់ប្រែស្លាប់ ចាកឋានអើយចាកស្ថាន
ដោយសារដៃព្រានលបបាញ់ប្រល័យៗ មុននឹងស្លាប់ចោល
ផ្តាំមើលបុត្រថ្លៃ កម្មអ្វីចង្រៃបាត់កូនទៅណា?

បន្ទរ. បង្គងធ្លាប់សួតាមតាមជួរវល្លិជ្រៃ សំបុកកាច់ថ្មី
លើខ្ទមអ្នកតា  ឱកូនសំលាញ់ទុកស្មើសង្ខារ
តើលោកអ្នកណាយកកូនខ្ញុំទៅ។

៣. ឱសត្វលោកអើយនេះហើយវាសនា អើយវាសនា
រឿងអនាថា លោកាទៀងនៅ ទៀងនៅ ព្រាត់ប្តីព្រាត់កូន
ព្រាត់សូន្យអស់ទៅ ជីវិតគិតទៅរស់នៅមិនទៀង។