ចំនួនចូលទស្សនា

Ads 468x60px

កម្មកាយមិនទៀង


កម្មកាយមិនទៀង

បទភ្លេង ទំនុកច្រៀងដោយ យ៉ង់ ឈាង
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. អនិច្ចាកម្មកាយ ប្រែក្លាយមិនទៀង ជួនរាំង
ជួនភ្លៀងជួនថ្ងៃជួនយប់  ជួនជាខ្លួនដឹងក៏ខំប្រឹងទប់ 
ក៏គង់ជំពប់រកចៀសមិនបានអើយ។

២. ដូចខ្លែងដាច់ខ្សែតាមតែនឹងធ្លាក់អើយ គ្មានទីពំនាក់
ពឹងពាក់ផ្ញើប្រាណ អនិច្ចាខ្លែងធ្លាប់បើកហោះហើរបាន 
គ្រានេះធ្លាក់ប្រាណជាអនាថា។

បន្ទរ. យល់តែក្តីទុក្ខគ្រប់ៗដង្ហើម ប្រមាត់សួតថ្លើម
ហើមស្រាំប្រេះឆា ជីវិតផ្លាស់ប្តូរប្រែឥតខ្លឹមសារ 
ព្រោះចាញ់ស្នេហាដែលចិត្តបំណង។

៣. រស្មីជីវិតងងឹតសូន្យសុងអើយ ធ្លាក់ក្នុងអន្លង់ 
ជ្រោះទុក្ខមួរហ្មង ក្តីអស់សង្ឃឹមជាខ្សែចំណង 
តាមចងឲ្យចាញ់ហើយក្នុងជាតិនេះ ៕


ទាញយក