ចំនួនចូលទស្សនា

Ads 468x60px

អាពាហ៍ពិពាហ៍ឥតន័យ

អាពាហ៍ពិពាហ៍ឥតន័យ 

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ សុះ​ ម៉ាត់

ផ្តើមច្រៀង៖ អើយឈប់ពិរោះហើយបទបាយខុន កាលលេងពីមុនផ្ទឹម
ការជិតស្រីថ្ងៃនេះបទចាស់ផ្លាស់ប្តូរគូថ្មី បង្ខំការស្រីអោយភ្លេចរូបបង។

និយាយ១៖ ឈប់សិន! គេលេងបទបាយខុនគ្រប់គ្នា
អាចង្រៃឯងបែកឆ្វែងហើយ ត្រូវតែអូសវាចេញទៅអ្នកដន្លង!
និយាយ២៖ ទេ! ខ្ញុំត្រូវការស្តាប់វាច្រៀងឲ្យចប់! ទៅ! ច្រៀងទៅ! 
 

១. ឱស្តាយអើយស្តាយចាំជួបស្រីអើយ ស្តាយចិត្តភក្តី
ជួបថ្ងៃទឹកភ្នែកអើយ ជាតិនេះអើយកម្មក្រាស់ប្រទះអំរែក
ម៉ែព្រាត់ឪបែកដូចមេឃឆ្ងាយដីអើយ។

២. ចាប៉ីទ្រឃ្មោះឈ្លោះឆ្លើយរងំអើយ ជេរអស់ចាស់ទុំ
រៀបការឥតន័យអើយ បង្ខំចិត្តក្មេងខុសព្រេងនិស្ស័យ
អាងនាឡក្រឡៃជាច្បាប់តម្រាអើយ។

៣.  ខំថ្នមអើយអាវប៉ាក់ ឆ្លាក់រូបចេកផ្លែ ខំថែស្មានបាន
ពាក់ផ្ទឹមគ្នាអើយ កម្មយើងទេអូនអើយកុំយំសោកា
ជាថ្មីកាលណាប្រាថ្នាមូលមិត្តអើយ។

៤. ហាអើយអើយងើបមុខឡើងឆ្លើយ ឆ្លើយឡើងអូនអ្ហើយ
អោយបងអស់ចិត្តអើយ បំណាច់អើយរៀមចាំ
ចាំគូស្នេហ៍ស្និទ្ធ អូនមិនអាណិតដាច់ចិត្តម្ល៉េះអើយ៕

ពោលប្រុស៖ ងើបមុខឡើងពៅ គេអូសបងទៅឥឡូវហើយ!
ពោលស្រី៖ បង!