ចំនួនចូលទស្សនា

Ads 468x60px

កូនយើងអាយុប្រាំឆ្នាំហើយ


កូនយើងអាយុប្រាំឆ្នាំហើយ

បទភ្លេង ទំនុកច្រៀង​ មិត្ត យែល? 
ច្រៀងដោយ អាប់ឌុល សារី

១. នឹក​ឡើង​តូច​ចិត្ត អាណិត​កូន​ស្រី ចេះ​យំ​ស្រដី
សួរ​រក​មាតា ឲ្យ​ខ្ញុំ​ ឆ្លើយ​ប្រាប់​ដូច​ម្ដេច​ទៅ​វា ឱ​ញាតិ​អើយ​
សូម​ជួយ​មេត្តា គិត​ខ្ញុំ​ផង។


២. បើ​ហារ​ទៅ​ស្លាក់ បើ​ខ្ជាក់​វា​ស្លែង ទ្រូង​សែន​ចំបែង
ចាប់​ពើត ខ្លោច​ផ្សា គេ​ឆក់​ម្ដាយ​កូន ពី​ដើម​ទ្រូង​ប៉ា
ដូច​ខ្វេះ​នេត្រា ឲ្យ​ក្ស័យ​សោះ​សូន្យ។


បន្ទរ. ណ្ហើយ​ឈប់​យំសួរ ទៅ​ណា​កូន​ស្រី
កូន​គង់​ដឹង​ក្ដី ពេល​ណា​នាង​ធំ ទុក្ខ​កូន​ និង​ប៉ា​គឺ​ជា​ទុក្ខ​ធំ
យើង​រស់​ជួបជុំ ជាមួយ​ជីដូន។


៣. បង​សូម​ស្រែក​ច្រៀង​ ចម្រៀង​ផ្ញើ​អូន ថា​កូន​ស្រី​យើង
អាយុ​បាន​ប្រាំ​ឆ្នាំ​ហើយ គេ​ចេះ​ស្រដី​ណាស់ មាស​បង​អើយ
តែ​គ្មាន​វាសនា​ឡើយ បាន​រស់​ក្បែរ​អូន។



ទាញយក