ចំនួនចូលទស្សនា

Ads 468x60px

កងកម្មកងកែវ


កងកម្មកងកែវ
(ចម្រៀងភាពយន្ត រឿងកងកម្មកងកែវ)

បទភ្លេង ទំនុកច្រៀងដោយ ស្វាយ សំអឿ
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ជីវិតកងកម្មប្រចាំរាងកាយ ដោះស្រាយវាសនា
ជាមួយគ្រួសារក្នុងខ្ទមកម្សត់ និរាសស្នេហា
កំព្រាបំផុត ស្ទើរនឹងរលត់រលាយសង្ខារ។

២.  ជីវិតសុខសានលើឋានសេរី ផុតក្តីងឿងឆ្ងល់ ប្រាសចាក
កម្មផលដែលតាមផ្តន្ទារ កងកែវកងសុខ គ្មានទុក្ខរាំងរា
តែក្តីស្នេហាចិន្តាខានយល់។

បន្ទរ. សូមទេព្តារក្សាទ្វីបលោក មកជួយលើកស្ទួយជ័យជោគ
ដល់សត្វលោកកំពុងខ្វាយខ្វល់ ឲ្យរួចកម្មពៀរ វិវាទកង្វល់
សូមឲ្យបានយល់តែស្នេហ៍សុខសាន្ត។

៣. ទីណាសប្បាយ​តែងក្លាយជាទុក្ខ ផុតសុខកើតកម្ម
ពិតដូចបណ្តាំនៃព្រះទ្រង់ញាណ កុំលឿនហួសច្បាប់
ភ័ព្វព្រេងនិទាន ទើបយើងឆ្លងបានឋានទុក្ខលោកីយ៍៕