ចំនួនចូលទស្សនា

Ads 468x60px

កាត់ទោសមួយជីវិត​


កាត់ទោសមួយជីវិត​
(គុកមួយជីវិត)

បទភ្លេង ទំនុកច្រៀងដោយ វ៉ោយ ហូរ
ច្រៀងដោយ ស៊ីន ស៊ីសាមុត សម្រួលតន្រ្តី
ដោយ ហាស់ សាឡន ថតឆ្នាំ ១៩៧១

ពោល៖ សាលក្រមអ្ហើយ កាត់ទោសខ្ញុំមួយជីវិត
ជាប់គុកឧក្រិដ្ឋងងឹតឈឹង...

១.  ខុសហើយខ្ញុំអ្ហើយប្រហារស្រី ប្រពន្ធក្បត់ប្តី ប្តីជ្រុលដៃប្រហារ
ស្តាយមហាអនិច្ចា ច្បាប់ដាក់ទោស អស់មួយសង្ខារ
ចោលបុត្រាម្នាក់​ឯង។

២. រត់រួចពីគុកចង់ជួបមុខកូន ទាំងយប់ស្ងាត់សូន្យ កូនអ្ហើយ
ប៉ានឹកណាស់ថ្លៃ យំក្នុងគុករាល់ថ្ងៃ ទ្រាំមិនបានទេណាចរណៃ
លែងខ្លាចអ្វីរត់រួចពីគុក។

៣. ស្តាយខុសអស់មួយជីវិត មួយជីវិតវេទនាដល់កូន កូនអ្ហើយ
ជាតិនេះយ៉ាងណា កូនទទួលកេរបាបពីប៉ា គឺទឹកនេត្រា
អនាថាវង្វេងក្នុងលោក។

បន្ទរ. ប៉ាសូមលាកូនចូលគុកវិញហើយ កូនអ្ហើយទ្រាំ
តាមបាបកម្មទៅ ប៉ាលាហើយណាពៅ គេចាប់ប៉ាយកទៅឥឡូវ
នៅក្នុងគុកខានឃើញមុខហើយ។